លោកឪពុក ចនបូស្កូ ទេផារ៉ាត ពីតីសាន្ត តំណាងក្រុងគ្រូសារសាឡេស៊ានថៃឡាវនិងកម្ពុជា
លោកឪពុក អានហេល ហ្វេរនានដេស អារទីមី ជាអគ្គមហាអធិការ របស់គ្រួសារសាឡេស៊ាន ដុនបូស្កូ បានតែងតាំង លោកឪពុក ចនបូស្កូ ទេផារ៉ាត ពីតីសាន្តជាតំណាងក្រុមគ្រួសារសាឡេស៊ាន ថៃ ឡាវ និងកម្ពុជា។
លោកឪពុក ទេផារ៉ាត ធ្លាប់ជាតំណាងក្រុមគ្រួសារសាឡេស៊ាន នៅឆ្នាំ២០០៦ - ២០១០ ម្តងរួចមកហើយ សព្វថ្ងៃលោកជាអធិការសាលាវិទ្យាល័យដុន បូស្កូនៅទីក្រុង ហួហ៊ីន ប្រទេសថៃ។ លោកឪពុកបានកើតនៅឆ្នាំ១៩៥១ និងក្លាយជាបូជាចារ្យ នៅឆ្នាំ១៩៨២។ លោកឪពុកបានទស្សនៈកិច្ចសាលាដុន បូស្កូទាំងអស់ទូទាំងប្រទេសកម្ពុជា លើកទី១ឆ្នាំ២០០៦ លើកទី២ឆ្នាំ២០០៨ និងលើកចុងក្រោយនៅឆ្នាំ២០១០។
អភិបូជា ដើម្បីតែងតាំងលោកឪពុកជាផ្លូវការ នឹងប្រព្រឹត្តទៅនៅថ្ងៃ ព្រហស្បតិ៍ ទី ២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក នៅព្រះវិហារសន្តយូហានបូស្កូ ទីក្រុងបាងកក។
▼